កំហុស ១០ យ៉ាងក្នុងការសាកថ្មទូរស័ព្ទ ដែលអ្នកអាចបញ្ឈប់ធ្វើឥឡូវនេះ

 កំហុស ១០ យ៉ាងក្នុងការសាកថ្មទូរស័ព្ទ ដែលអ្នកអាចបញ្ឈប់ធ្វើឥឡូវនេះ

អ្នកប្រហែលជាមិនធ្លាប់ដឹងពីវាទេ ប៉ុន្តែវិធីទាំងនេះក្នុងការអ្នកសាកទូរស័ព្ទអាចមានសារៈសំខាន់ណាស់មិនត្រឹមតែជួយសន្សំប្រាក់ពីវិក្កយបត្រអគ្គិសនី និងសុវត្ថិភាពរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយរក្សានូវអាយុកាលថ្មរបស់ទូរស័ព្ទអ្នកទៀតផង។ ថ្មទូរស័ព្ទដែលយើងប្រើសព្វថ្ងៃ គឺផ្អែកលើចំនួនវដ្តនៃការសាកទូរស័ព្ទយ៉ាងជាក់លាក់ហើយដើម្បីឱ្យវាមានអាយុកាលវែង ឬប្រើប្រាស់បានយូរជាងមុនវាត្រូវបានគេណែនាំឱ្យកុំសាកថ្មដល់ ១០០ %ឬប្រើប្រាស់វាអស់រហូតដល់ ០% ។

ដូចនេះយើងចង់ចែករំលែកជាមួយអ្នកនូវគន្លឹះផ្សេងទៀតអំពីវិធីត្រឹមត្រូវក្នុងការសាកថ្មទូរស័ព្ទរបស់អ្នកដូច្នេះអ្នកអាចប្រើវាតាមវិធីដែលអាចធ្វើទៅបាននិងជៀសវាងគ្រោះថ្នាក់ណាមួយដែលកើតឡើងជាយថាហេតុ។

១. អ្នកតែងតែទុកចោលឆ្នាំងសាករបស់អ្នកនៅក្នុងព្រឺភ្លើង


ឆ្នាំងសាកបានទាញថាមពលអគ្គីសនីឥតឈប់ឈរនៅក្នុងព្រឺភ្លើងនៅពេលដែលអ្នកមិនដកចេញឬផ្តាច់ចរន្តអគ្គីសនីចេញនោះទោះបីជាទូរស័ព្ទមិនត្រូវបានភ្ជាប់ក៏ដោយ។ នេះមិនល្អទេសម្រាប់អ្នកហើយធ្វើឱ្យអ្នកចំណាយកាន់តែច្រើនចំពោះប្រាក់ពីវិក្កយបត្រអគ្គិសនី។ ម៉្យាងទៀតឧបករណ៍បំលែងកំដៅនៅក្នុងឆ្នាំងសាកបញ្ចេញកំដៅមកក្រៅដែលធ្វើឱ្យកំដៅកើនឡើងៗ និងអាចបណ្តាលអោយមានអ្វីនៅក្បែរនោះអាចឆាបឆេះ ឬប្រសិនបើខ្យល់នៅក្នុងបន្ទប់មានសំណើមល្មមដែលវាអាចធ្វើអោយសៀគ្វីខ្លីបំលែងទៅជាចំហេះបណ្តាលអោយឆេះបាន។


ប្រសិនបើអ្នកមិនប្រើវាអ្នកត្រូវដកឆ្នាំងសាកចេញពីព្រឺភ្លើង ឬផ្តាច់ចរន្តអគ្គីសនីនោះ។

២. អ្នកសាកថ្មដល់ ១០០%


ប្រសិនបើអ្នកសាកថ្មទូរស័ព្ទឱ្យដល់ ១០០ %ជារៀងរាល់ពេល នោះវានឹងធ្វើឱ្យរយៈពេលប្រើប្រាស់ ឬអាយុកាលរបស់វាខ្លីជាងមុន។ នេះដោយសារតែថ្មនីមួយៗមានចំនួនវដ្តសាករបស់វាហើយបើអ្នកតែងតែសាកដល់ ១០០% នោះវដ្តទាំងនេះនឹងចប់ឆាប់ៗផងដែរ។

        ជាគោលការណ៍ទូទៅ គឺត្រូវបញ្ចូលថ្មឱ្យបានពេញលេញម្តងក្នុងមួយខែហើយរក្សាវាឱ្យនៅចន្លោះពី ២០% ទៅ ៨០% នៅរៀងរាល់ពេល។

៣. អ្នកទុកឱ្យថ្មអស់រលីង មុនពេលសាកម្តងទៀត


វាមិនល្អទេដែលធ្វើឱ្យថ្មអស់ដល់ទៅ 0% ។ នេះជាមូលហេតុដូចដែលយើងបាននិយាយថាថ្មទូរស័ព្ទបានដំណើរការនៅក្នុងវដ្តនៃបន្ទុកសាកថ្ម។ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ថ្មឱ្យអស់រលីង អ្នកនឹងបំផ្លាញជំហានយូរអង្វែងនៃឧបករណ៍ប្រើប្រាស់របស់អ្នកមួយជំហានម្តងៗដូចគ្នាដែរ ។

៤. អ្នកទុកទូរស័ព្ទ ដើម្បីសាកថ្មពេញមួយយប់


ប្រសិនបើអ្នកទុកទូរស័ព្ទឱ្យសាកថ្មពេញមួយយប់ អ្នកនឹងខ្ជះខ្ជាយចរន្តអគ្គិសនីហើយអ្នកនឹងសាកថ្មច្រើនជាងតំរូវការចាំបាច់។ នេះក៏នឹងធ្វើឱ្យខូចដល់វដ្តដំណើរការនៃការសាកថ្ម។

មូលហេតុមួយទៀតដែលមិនត្រូវទុកឱ្យសាកថ្មទូរស័ព្ទពេញមួយយប់ គឺត្រូវប្រាកដថាវាមិនឡើងកម្តៅ។

៥. អ្នកប្រើទូរស័ព្ទពេលកំពុងសាកថ្ម


អ្នកមិនគួរបន្តប្រើប្រាស់ទូរស័ព្ទនៅពេលសាកថ្មនោះទេ។ នេះបណ្តាលឱ្យមានការប្រើប្រាស់ថ្មខ្លាំងពេកដែលធ្វើឱ្យវាត្រូវបង្ខំធ្វើរឿងពីរយ៉ាងក្នុងពេលតែមួយ។

ប្រសិនបើមាននរណាម្នាក់កំពុងទូរស័ព្ទមកអ្នក អ្នកអាចដកទូរស័ព្ទចេញ (និងឆ្នាំងសាកចេញពីព្រឺភ្លើង) ហើយបន្ទាប់មកសាកថ្មវិញនៅពេលដែលអ្នកបញ្ចប់ការសន្ទនា។

៦. អ្នកសាកថ្មទូរស័ព្ទសូម្បីតែពេលដែលថ្មមានលើសពី ២០% ក៏ដោយ


ការសាកថ្មទូរស័ព្ទរបស់អ្នកដូចនេះអាចមិនត្រឹមត្រូវ ព្រោះវាអាចជាវិធីមួយដើម្បីធ្វើឱ្យថ្មមានថាមពលតិចជាងមុន។

វិធីល្អបំផុតក្នុងការប្រើថ្មទូរសព្ទ គឺសាកវាតែនៅពេលត្រូវការចាំបាច់ប៉ុណ្ណោះមានន័យថាជាពេលដែលថ្មទូរសព្ទមានក្រោម ២០% ប៉ុន្តែលើសពី ៥% ។

៧. អ្នកទុកស្រោមទូរស័ព្ទពេលសាកថ្ម


សត្រូវមួយក្នុងចំណោមសត្រូវសំខាន់ៗរបស់ថ្មទូរសព្ទ គឺកំដៅ ហើយដោយសារការសាកថ្មទូរស័ព្ទជាមួយនឹងស្រោមទូរសព្ទរបស់អ្នក បានបង្កើតកំដៅដែលជះទៅដល់ថ្ម។ នេះនឹងបណ្តាលឱ្យថ្ម និងសមាសធាតុខាងក្នុងរបស់ទូរស័ព្ទឡើងកម្តៅ។

មុនពេលសាកថ្មទូរស័ព្ទ សូមដោះស្រោមទូរស័ព្ទដើម្បីឱ្យថ្មមាន “ ដកដង្ហើម” ។

៨. អ្នកបន្តប្រើឆ្នាំងសាកមិនមានគុណភាព និងតម្លៃថោក


គ្រប់ទូរស័ព្ទទាំងអស់មានឆ្នាំងសាកភ្ជាប់មកជាមួយដែលត្រូវគ្នា ដែលមិនគួរត្រូវបានជំនួសដោយយីហោ ឬម៉ាក់ ឬម៉ូឌែលមួយផ្សេងទៀត។ ប្រសិនបើអ្នកមិនប្រើឆ្នាំងសាកត្រឹមត្រូវទេកំលាំងនៃថាមពលដែលបានបញ្ជូនទៅថ្មអាចមានច្រើនឬតិច។ នេះអាចនាំឱ្យមានការឡើងកំដៅឬការសាកយឺត។

ឆ្នាំងសាកដែលល្អបំផុតសម្រាប់ទូរស័ព្ទរបស់អ្នកគឺជាឧបករណ៍មួយដែលអ្នកបានទទួលជាមួយទូរសព្ទនៅពេលអ្នកទិញវា។ ប្រសិនបើអ្នកប្រើប្រាស់វាបាក់បែកឬបាត់បង់វាអ្នកអាចកម៉្មង់ឡើងវិញឬទិញថ្មីបានប៉ុន្តែត្រូវប្រាកដថាវាជាម៉ូឌែលទូរសព្ទដូចរបស់អ្នកដដែល!

៩. អ្នកប្រើកម្មវិធីថ្មដែលមិនស្គាល់ ក្នុងការដាក់ថាមពលប្រើប្រាស់ថ្មទូរសព្ទនៅក្រោមសំពាធ


កម្មវិធីឥតគិតថ្លៃអាចមានប្រយោជន៍ដើម្បីតាមដានដំណើរការប្រើប្រាស់ថ្មរបស់អ្នក ប៉ុន្តែអ្នកគួរតែប្រយ័ត្ននឹងកម្មវិធីណាដែលអ្នកប្រើមួយចំនួន។ កម្មវិធីដែលបង្កើតដោយប្រភពមិនស្គាល់ និងមិនត្រូវបានវាយតម្លៃដោយក្រុមហ៊ុនផលិតស្មាតហ្វូនអាចធ្វើឱ្យថ្មស្ថិតក្នុងស្ថានភាពប្រឹងបញ្ចេញថាមពលប្រើប្រាស់ ហើយទាញយកការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើទូរស័ព្ទរបស់អ្នក។

មុនពេលប្រើកម្មវិធីអ្នកគួរតែផ្ទៀងផ្ទាត់ប្រភពដើម្បីពិនិត្យមើលថាតើអាចទុកចិត្តបានដែរឬទេ។

១០. អ្នកសាកទូរស័ព្ទរបស់អ្នកពីកុំព្យូទ័រយួរដៃ


កុំព្យូទ័រយួរដៃត្រូវបានប្រើជាញឹកញាប់ដើម្បីសាកទូរស័ព្ទប៉ុន្តែវាត្រូវចំណាយពេលយូរជាងការប្រើប្រាស់តាមព្រឺភ្លើងធម្មតាហើយវាមិនធ្វើឱ្យថ្មសាកលឿនទេ។

ប្រសិនបើអ្នកចង់សាកថ្មឱ្យលឿន និងតាមវិធីដែលអាចធ្វើទៅបានអ្នកគួរតែប្រើព្រឺភ្លើងនៅជាប់ជញ្ជាំងជានិច្ច។

បច្ចុប្បន្ននេះទូរសព្ទប្រភេទស្មាតហ្វូន  ដែលមានក្រុមហ៊ុនផលិតជាច្រើនបានប្រកួតប្រជែងគ្នាទៅលើគុណភាពនៃថ្មទូរសព្ទ ក៏ដូចជាឆ្នាំងសាកទូរសព្ទដែលមានល្បឿនលឿនដែរ។ ទាំងនេះសុទ្ធតែជាតំរូវការទីផ្សាររបស់អតិថិជន ហើយវាក៏ជាបច្ចេកវិទ្យាទំនើបសម័យថ្មីក្នុងការបំពេញតំរូវការរបស់មនុស្ស និងភាពធន់នឹងការប្រើប្រាស់របស់អ្នកនិយមប្រើប្រាស់ទូរសព្ទជាប្រចាំផងដែរ។

ប្រភពៈ Brightside ប្រែសម្រួល៖ ឆវ័ន្ត


Comments

Popular posts from this blog

10 Charging Mistakes You Can Stop Making Right Now