កំហុស ១០ យ៉ាងក្នុងការសាកថ្មទូរស័ព្ទ ដែលអ្នកអាចបញ្ឈប់ធ្វើឥឡូវនេះ

កំហុស ១០ យ៉ាងក្នុងការសាកថ្មទូរស័ព្ទ ដែលអ្នកអាចបញ្ឈប់ធ្វើឥឡូវនេះ អ្នកប្រហែលជាមិនធ្លាប់ដឹងពីវាទេ ប៉ុន្តែវិធីទាំងនេះក្នុងការអ្នកសាកទូរស័ព្ទអាចមានសារៈសំខាន់ណាស់មិនត្រឹមតែជួយសន្សំប្រាក់ពីវិក្កយបត្រអគ្គិសនី និងសុវត្ថិភាពរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយរក្សានូវអាយុកាលថ្មរបស់ទូរស័ព្ទអ្នកទៀតផង។ ថ្មទូរស័ព្ទដែលយើងប្រើសព្វថ្ងៃ គឺផ្អែកលើចំនួនវដ្តនៃការសាកទូរស័ព្ទយ៉ាងជាក់លាក់ហើយដើម្បីឱ្យវាមានអាយុកាលវែង ឬប្រើប្រាស់បានយូរជាងមុនវាត្រូវបានគេណែនាំឱ្យកុំសាកថ្មដល់ ១០០ %ឬប្រើប្រាស់វាអស់រហូតដល់ ០% ។ ដូចនេះយើងចង់ចែករំលែកជាមួយអ្នកនូវគន្លឹះផ្សេងទៀតអំពីវិធីត្រឹមត្រូវក្នុងការសាកថ្មទូរស័ព្ទរបស់អ្នកដូច្នេះអ្នកអាចប្រើវាតាមវិធីដែលអាចធ្វើទៅបាននិងជៀសវាងគ្រោះថ្នាក់ណាមួយដែលកើតឡើងជាយថាហេតុ។ ១. អ្នកតែងតែទុកចោលឆ្នាំងសាករបស់អ្នកនៅក្នុងព្រឺភ្លើង ឆ្នាំងសាកបានទាញថាមពលអគ្គីសនីឥតឈប់ឈរនៅក្នុងព្រឺភ្លើងនៅពេលដែលអ្នកមិនដកចេញឬផ្តាច់ចរន្តអគ្គីសនីចេញនោះទោះបីជាទូរស័ព្ទមិនត្រូវបានភ្ជាប់ក៏ដោយ។ នេះមិនល្អទេសម្រាប់អ្នកហើយធ្វើឱ្យអ្នកចំណាយកាន់តែច្រើនចំពោះប្រាក់ពីវិក្កយបត្រអគ្គិសនី។ ម៉្យាងទៀតឧបករណ៍បំលែងកំដៅនៅក្នុងឆ្នាំងសាកបញ្ចេញកំដៅមកក្រៅដែលធ្វ...